ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំង​ ចំនួន​ ១២០​នាក់​ អមដំណើរឯកឧត្តមអភិបាលខេត្តកំពង់ធំ ចូលរួមដាំកូនឈើចំនួនមួយមុឺនដើម នៅស្រុក​សណ្តាន់​ 

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូវេហាស៍ (www.newsveha.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំង​ ចំនួន​ ១២០​នាក់​ អមដំណើរឯកឧត្តមអភិបាលខេត្តកំពង់ធំ ចូលរួមដាំកូនឈើចំនួនមួយមុឺនដើម នៅស្រុក​សណ្តាន់​ 

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង  អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចំនួន​១២០​ នាក់​ ចូលរួម​ដាំ​ដើម​ឈើ​ នៅ​លេីផ្ទៃដី​ដែល​បាន​ដកហូត​ពី​ក្រុម​ជនល្មើស​ដែល​បាន​កាប់​ទន្ទ្រាន​កន្លង​ទៅ​ ក្រោម​អធិបតី​ភាព​ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុង​ពិធី​ដាំកូនឈើប្រភេទកូនឈើចម្រុះចំនួនមួយម៉ឺនដើម នៅ ច្រកតោល ក្នុងតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់មន្ទីរបរិស្ថានខេត្ត រួមជាមួយអាជ្ញាធរដែនដីស្រុកសណ្ដាន់ខេត្តកំពង់ធំ ដែលបានរៀបចំឲ្យមានការដាំកូនឈើ ដើម្បីស្ដារព្រៃឈើឡើងវិញ ក្រោយពីទទួលការបាត់បង់ដោយជនល្មើសកាប់ទន្ទ្រានយកដីធ្វើកម្មសិទ្ធិ ដែលបច្ចុប្បន្នក្រុមជនល្មើសទាំងនោះកំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន។ ហើយឯកឧត្តមអភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរដែនដីមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមការពារសម្បត្តិធនធានធម្មជាតិរបស់យើង កុំឲ្យមានការបាត់បង់តទៅទៀត និងត្រូវមើលថែទាំកូនឈើថ្មី  ដែលបានដាំនេះឲ្យបានដុះលូតដល់ល្អឡើងវិញ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ គ្រប់គ្រង ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត រួមជាមួយអាជ្ញាធរដែនដី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំឱ្យមានការដាំស្ដារព្រៃឈើឡើងវិញ តាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ   មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់  ដែលបានណែនាំដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង​អជ្ញាធរដែនដី​ស្រុក​សណ្តាន់​ ត្រូវចូលរួមយ៉ាងសកម្មក្នុងការការពារទប់ស្កាត់​ បង្ក្រាប​បទល្មើសធនធានធម្មជាតិ និងការដាំស្ដារព្រៃឈើឡើងវិញ ដើម្បីទុកជាកេរ្ត៍ដំណែលដល់កូនចៅយើងនៅជំនាន់ក្រោយៗទៀត។

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Newsveha - Web Design by Phoeun