ឃុំសាលាវិស័យ មានតំបន់អេកូទេសចរណ៍ព្រៃសហគមន៍មួយកន្លែងទាក់ទាញភ្ញៀវទៅលំហែកំសាន្ត  អាជ្ញាធរនិងអង្គការដៃគូគ្រោងអភិវឌ្ឍបន្ថែម លើកកម្ពស់ជីវភាពប្រជាសហគមន៍

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូវេហាស៍ (www.newsveha.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

ឃុំសាលាវិស័យ មានតំបន់អេកូទេសចរណ៍ព្រៃសហគមន៍មួយកន្លែងទាក់ទាញភ្ញៀវទៅលំហែកំសាន្ត  អាជ្ញាធរនិងអង្គការដៃគូគ្រោងអភិវឌ្ឍបន្ថែម លើកកម្ពស់ជីវភាពប្រជាសហគមន៍

      (កំពង់ធំ)÷ តំបន់អេកូទេសចរណ៍ព្រៃសហគមន៍លំហែ កំសាន្តអូរពោងរោង ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុក
ប្រាសាទបាល្លង្គ ខេត្តកំពង់ធំ លោក ជិន ហ៊ីន មេឃុំសាលាវិស័យ បានឱ្យដឹងថាទីនេះ ជាតំបន់រជាតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ប្រពៃណី និងកែច្នៃ រៀបចំឡើងដោយគម្រោងគណកម្មការសហគមន៍ ព្រៃឈើអូពោងរោងភូមិបុស្សីដួចដែលមានការគាំដោយ ក្រុមប្រឹក្សាឃុំសាលាវិស័យនិងដៃគូអង្គការអភិវឌ្ឍន៍ក្នុងខេត្តកំពង់ធំ សម្រាប់ភ្ញៀវជាតិអន្តរជាតិ ទៅសម្រាកលំហែកំសាន្ត នៅទីនេះភាគច្រើននៅចុងសប្តាហ៍យ៉ាងច្រើនកុះករ។ នេះបើតាមការឲ្យដឹងពីលោកមេឃុំសាលាវិស័យនៅថ្ងៃទី ១០សីហាឆ្នាំ ២០២៤។

      លោកមេឃុំសាលាវិស័យ បានបន្តថានៅក្នុងព្រៃសហគមន៍មាន÷ ផ្លែឈើ មើមឈើ និងរុក្ខជាតិសម្រាប់បរិភោគតាមរដូវកាល ដូចជាផ្លែរ៉ូល ផ្លែគុយ រុក្ខជាតិផ្សិត ផ្លែត្រមូង ត្រួយទ្រមូង ត្រួយស្មាច់ ជាដើម ក្នុងនោះក៍មានសត្វព្រៃ សត្វសំពោច និងសត្វជៀស សត្វឈ្លោស ទន្សាយ.ស្រកាវាដីសត្វព្រៃតូចធំផ្សេងៗទៀត ជាពិសេសត្រី។មានភ្ញៀវចូលទៅទស្សនាកំសាន្ត ហើយនៅក្នុងព្រៃសហគមន៍នេះ ក៏មមានស្ទឹង១ ហៅថាស្ទឹងអូរពោងរោង មានដែលមានព្រៃឈើលិចទឹកតូចៗ ដុះក្នុងទឹកស្ទឹងនេះ ផ្ដល់ម្លប់ត្រជាក់ និងទឹកក៏ត្រជាក់សម្រាប់ភ្ញៀវ ចូលចិត្ត មុជទឹក ជិះទូក ជិះឧបករណ៍រូបទា ជិះក្បូនឬស្សី បណ្ដែត ជឹះកាណូតលេងតាមទឹកតាមតែចំណង់ចំណូលចិត្តរបស់ភ្ញៀវ។

      លោកមេឃុំបានប្រាប់ឱ្យដឹងថា នៅឆ្នាំ២០២៥ ខាងមុខនេះ អាជ្ញាធរឃុំបានសហការជាមួយមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូ AFD CWS ដើម្បីជួសជុលចាក់ផ្លូវក្រាលគ្រួសក្រហមប្រវែង០៧ប្រវែង គីឡូម៉ែត្រ ដែលជាផ្លូវចូលពីផ្លូវជាតិ៦២មកកាន់តំបន់អេកូទេសចរណ៍បែបធម្មជាតិ វប្បធម៌ប្រពៃណី និងកែច្នៃនេះ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ៊។ អ្វីដែលពិសេសជាងនេះ នឹងត្រូវស្ដារស្ទឹងនិងកសាងទំនប់ស្ទាក់ទឹកមួយចំនួន នៅប៉ែកខាងលើដើម្បីឱ្យស្ទឹងអូរពោរោងមានទឹកហូរបែបធម្មជាតិ រៀងរាល់រដូវខួបប្រាំងវស្សា ព្រមទាំងមានប្រយោជន៍ ជួយបញ្ជៀសទឹកជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ធ្លាប់កើតមាននាពេលកន្លងមកផងដែរ។

      លោក ជិន ហ៉ីន មេឃុំសាលាវិស័យ បានសំដែងការរំពឹងទុកថា តំបន់លំហែស្ទឹងអូរពោងរោងរបស់សហគមន៍នេះ នឹងក្លាយទៅជាតំបន់អេកូទេសចរណ៍បែបធម្មជាតិវប្បធម៌ប្រពៃណី បែបកែច្នៃមានភាពទាក់ទាញបានភ្ញៀវ ទេសចរណ៍ជាតិអន្តរជាតិ មកកំសាន្តយ៉ាងច្រើនកុះករ ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋថ្ងៃអនាគតជាក់ជាមិនខាន។សូមអរគុណដល់អង្គការដៃគូ និងប្រជាពលរដ្ឋសហគមន៍ ដែលបានចូលរួមសហការយ៉ាងល្អនាពេលកន្លងមក អំពាវនាវដល់ភ្ញៀវជាតិអន្តរជាតិអញ្ជើញមកលំហែកំសាន្តបានច្រើនកុះករ ចូលរួមជួយថែរក្សាបរិស្ថានឱ្យបានល្អផងដែរ។អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយដោយអ៊ុមញឹប។

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Newsveha - Web Design by Phoeun