យុវតីម្នាក់លង់ទឹកស្លាប់អាណោចអាធ័ម នៅទំនប់បង្ហៀរទឹក របស់ឧកញ៉ាលឹម ប៊ុនណ្ណា
ខេត្តកំពង់ធំ ៖ យុវតីចំនួន៣នាក់ បាននាំគ្នា ទៅលេងនៅទំនប់បង្ហៀរទឹកមួយកន្លែង ជារបស់ ឧកញ៉ាលឹម ប៊ុនណ្ណា បណ្តាលអោយលង់ស្លាប់ម្នាក់។ ហេតុករណ៍នេះ កើតឡើង កាលពីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ យុវតីដែលលង់ទឹកស្លាប់ នៅទំនប់បង្ហៀរទឹក របស់ឧកញ៉ាលឹម ប៊ុនណ្ណា មានឈ្មោះណេង ស៊ីណា អាយុ១៦ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្កិដែលរួមដំណើរជាមួយពីរនាក់ទៀត បានជិះម៉ូតូឆ្លងទំនប់បង្ហៀរទឹករបស់លោកឧកញ៉ាលឹម ប៊ុនណ្ណា បានរអិលដួលទាំងមនុស្សនិងម៉ូតូ លិចទៅក្នុងទឹកបាត់។
បើតាមប្រភពព័ត៌មានកន្លែងទំនប់បង្ហៀរទឹករបស់លោកឧកញ៉ាលឹមប៊ុនណ្ណានេះគឺមានគ្រោះថ្នាក់ជាច្រើនដងមកហើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវមកពីតាមបណ្ដាលខេត្តស្រុកនានាសូមមេត្តាប្រុងប្រយ័ត្នបន្តិច គ្រោះថ្នាក់មើលមិនឃើញទេ លុះដល់ព្រលឹមឡើងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ទើបសាកសពអណ្ដែតមកបានឃើញស្រង់យកមកលើគោក៕ ដោយលោកវ៉ាន់ លាងហេង