ឯកឧត្តម អ៊ុន បុត្ត និងក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនជូនវត្តចំនួន៣ ក្នុងស្រុកសណ្ដាន់ នាឱកាសបុណ្យភ្ជុំបិណ្ឌ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូវេហាស៍ (www.newsveha.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

ឯកឧត្តម អ៊ុន បុត្ត និងក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនជូនវត្តចំនួន៣ ក្នុងស្រុកសណ្ដាន់ នាឱកាសបុណ្យភ្ជុំបិណ្ឌ

(កំពង់ធំ)÷ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំមានរិទ្ធិ និងក្រុមកាងារ បានប្រគេនទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួនជូនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាស្ថិតនៅវត្តរងខ្នាយ វត្តជាំស្វាយ និងវត្តកំពើយ ស្ថិតក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តមលើកឡើងបន្តថា  ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជារបស់យើងទទួលបាននៅសុខសន្តិភាពពេញបរិបូរណ៍ ទើបយើងទាំងអស់គ្នាមានឱកាសមកធ្វើបុណ្យកាន់បិណ្ឌជាមួយគ្នា មានឱកាសជួបជុំ ពុក ម៉ែ បងប្អូន សាច់ញាត្តិបាន។

ឯកឧត្តមសង្កត់ធ្ងន់ថា ដូចនេះពាក្យថា សន្តិភាព គឺមានតម្លៃណាស់សម្រាប់ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋគ្រប់រូប ហើយយើងទាំងអស់គ្នានិងប្តេជ្ញាចិត្តចូលរួមថែរក្សាសន្តិភាពនេះឱ្យគង់វង្ស។

សូមបញ្ជាក់ផងដែរថា គ្រឿងឧបរិភោគ បរិភោគ និងបច្ច័យមូយចំនួនដែលបានប្រគេនចំនួន៣វត្តជាអំណោយរបស់ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងារចុះមូលដ្ឋាននឃុំមានរិទ្ធិ និង ក្រុមកាងារផងដែរ។ដោយលោកវ៉ាន់ លាងហេង

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Newsveha - Web Design by Phoeun