របាំងកាត់ភ្ជិតប្រទ្បាយអិនតាពេជ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ប្រជាពលរដ្ឋកេណ្ឌ (កែន)គ្នាមកតវ៉ា សុំការអនុគ្រោះ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូវេហាស៍ (www.newsveha.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

  កំពង់ឆ្នាំង÷  នៅព្រឹកថ្ងៃទី 24 ខែតុលាឆ្នាំ 2024 ប្រជាពលរដ្ឋប្រមាណជាង 50នាក់ មកពី 2 ភូមិ ក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានមកជួបជុំគ្នា នៅចំណុចប្រឡាយអិនតាពេជដើម្បីតវ៉ានិងសុំការអនុគ្រោះ ពីសមត្ថកិច្ចរដ្ឋបាលជលផល និងសមត្ថកិច្ចអាជ្ញាធរដ្ឋបាលស្រុកជលគិរី ខណៈដែលក្រុមសមត្ថកិច្ចនេះ ចុះមករុះរើឧបករណ៍នេសាទរបាំងកាត់ភ្ជិតប្រឡាយអិនតាពេជ ស្ថិតនៅក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

នៅក្នុងសកម្មភាពនេះ គេសង្កេតឃើញវត្តមាន ខាងក្រុមសមត្ថកិច្ច មាន សមត្ថកិច្ចរដ្ឋបាលជលផលផ្នែកកំពុងប្រាសាទ ដឹកនាំដោយលោកនួន រិទ្ធី នាយផ្នែកស្ដីទី និងលោក រាល សុខុម នាយសង្កាត់រដ្ឋបាលជលផល ជលគិរី សហគមន៍នេសាទ អន្លង់មេត្រីសែនជ័យ និងសមត្ថកិច្ចកងឯកភាពរដ្ឋបាលស្រុកជលគីរីផងដែរ ដែលដឹកនាំដោយលោក មុត ម៉េង អភិបាលរងស្រុកជលគីរី
ឯភាគីប្រជាពលរដ្ឋ មានគណៈកម្មការវត្តពាមឆ្កោក នឹងអាជ្ញាធរ ភូមិ ឃុំ ចូលរួមផងដែរ ។

នៅក្នុងសកម្មភាពនេះ មានប្រជាពលរដ្ឋជាច្រើនអ្នក បានផ្ដល់បទសម្ភាសន៍ដូចៗគ្នា ដល់អ្នកសារព័ត៌មាន ក្នុងនោះមានតំណាងប្រជាពលរដ្ឋម្នាក់ ឈ្មោះសែ ងួន បានផ្ដល់បទសម្ភាសន៍ថា ប្រជាពលរដ្ឋមកនេះ គឺសុំការអនុគ្រោះ ដល់សមត្ថកិច្ចជំនាញ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចរដ្ឋបាលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាអនុគ្រោះដល់ការនេសាទប្រមូលផលត្រី នៅចំណុចប្រឡាយអិនតាពេជនេះ ព្រោះពួកគាត់2ភូមិ គឺភូមិអន្លង់មេត្រី និងភូមិពាមឆ្កោក មានចំនួន 376 គ្រួសារ បានឯកភាពគ្នាផ្ដិតមេដៃ ស្នើសុំប្រមូលផលនេសាទនៅប្រទ្បាយអិនតាពេជនេះ ដើម្បីដោះដូរយកថវិកាទៅកសាងទូក ង ថ្មីមួយគ្រឿង ព្រោះថាទូក ង ចាស់ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ឈ្មោះ ហនុមាន មានរិទ្ធនោះ ត្រូវបានខូចពុកផុយ ព្រោះទូកនេះមានអាយុកាលជាង 30 ឆ្នាំមកហើយ។

សូមស្ដាប់ការផ្ដល់បទសម្ភាសន៍របស់ប្រជាពលរដ្ឋដូចតទៅ…(ចាក់បទសម្ភាសន៍)។

ទោះជាមានការស្នើសុំអនុគ្រោះពីប្រជាពលរដ្ឋយ៉ាងនេះក្ដី ក៏ក្រុមសមត្ថកិច្ចនៅតែបន្តអនុវត្តច្បាប់ ដោយរុះរើស ឧបករណ៍របាំងកាត់ភ្ជិតប្រឡាយនេះ បានសម្រេចជាស្ថាពរ។

ប៉ុន្តែភាគីខាងប្រជាពលរដ្ឋ ក៏នៅតែបន្តទទួចស្នើសុំសមត្ថកិច្ចជំនាញ ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាអនុញ្ញាតតាមការស្នើសុំរបស់ពួកគាត់ ដោយក្ដីអនុគ្រោះ។

ម្យ៉ាងទៀតពាក្យស្នើសុំរបស់ពួកគាត់ ដែលមានការបញ្ជាក់ពី រដ្ឋបាល ភូមិ ឃុំនោះ កំពុងបញ្ជូនតាមឋានានុក្រមទៅថ្នាក់លើហេីយ។

ទាក់ទិននឹងករណីនេះ លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឆ្លើយបំភ្លឺថា លោកជាមន្ត្រីអនុវត្តច្បាប់ ត្រូវតែអនុវត្តនៅការនេសាទទាំងឡាយណាដែលខុសច្បាប់ ពោលគឺរាល់របាំងកាត់ភ្ជិតជីអូរ ប្រឡាយ ឬព្រែក គឺច្បាប់ក៏ដូចបទបញ្ជារបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួង ហាមដាច់ខាត ប្រសិនបើគ្មានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនោះទេ ប៉ុន្តែករណីនេះមានប្រជាពលរដ្ឋរាប់សិបនាក់មកតវ៉ា សុំការអនុគ្រោះ ដោយលេីហេតុផលជាក់លាក់ដូចនេះ មានតែគាត់រាយការណ៍និងសុំយោបល់ទៅថ្នាក់លើតែប៉ុណ្ណោះ។

ចំណែកលោកដូវ គីមស៊ីន អភិបាលនៃគណៈអភិបាលស្រុកជលគីរី បានប្រាប់ឱ្យដឹងថា ចំពោះហេតុការណ៍ខាងលើរង់ចាំលោកសួរនាំទៅលោកអភិបាលរង ដែលចូលរួមក្នុងកិច្ចការនោះសិន ប៉ុន្តែលោកគ្រាន់តែដឹងថា ទូក ង ដែលមានឈ្មោះហនុមានរិទ្ធ ដែលមានទីតាំងនៅវត្ត នៅឃុំពាមឆ្កោកនោះ គឺមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលពិបាកនឹងជួសជុលពិតមែន ព្រោះថាសាច់ឈើនៃទូកនោះខូចពុកផុយស្ទើរតែទាំងស្រុងពិតមែន ដោយទូកហនុមានមានឫទ្ធិនោះមានអាយុកាលជាង 30ឆ្នាំមកហើយ ។

លោកដូវ គឹមស៊ីន បានបញ្ជាក់ថា ជាការគួរឱ្យសោកស្ដាយខ្លាំងណាស់ដែរចំពោះទូក ង ហនុមានមានរឹទ្ធិនេះ ព្រោះទូក ង ហនុមានរឹទ្ធនេះ ធ្លាប់មានកេរ្តិឈ្មោះល្បីល្បាញ ទទួលបានជ័យលាភី .ចំណាត់ថ្នាក់លេខ 1 គ្រប់រដូវកាលនៃពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៃបុណ្យប្រពៃណីជាតិ ដែលប្រព្រឹត្តទៅនៅទន្លេបាសាក់បួនមុខ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នាពេលកន្លងមក។ដោយលោកជា នីម

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Newsveha - Web Design by Phoeun