កម្លាំងទីបញ្ជការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងរដូវបិទឡូនេសាទរដូវត្រីពងកូន

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូវេហាស៍ (www.newsveha.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

 កម្លាំងទីបញ្ជការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងរដូវបិទឡូនេសាទរដូវត្រីពងកូន

      (កំពង់ធំ)÷ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តីខណ្ឌ ផ្នែករដ្ឋបាលជលផល
ផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម  អមដំណើរ ឯកឧត្តម អ៊ុង  វុទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ ដឹកនាំកម្លាំងទីបញ្ជការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុចសសរខ្ទម និងបឹងម៉ា ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  ។

         ឯកឧត្តម អ៊ុង  វុទ្ធី ដឹកនាំកម្លាំងទីបញ្ជការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបលទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន៧របាំង ប្រវែង ២៨០០ម៉ែត្រ ឡុកចំនួន២១គ្រឿង លប/លូសាច់ចំនួន៣០ មាត់បង្គោលចំនួន១៥០០ដើម ចាក់លែងត្រីស្រស់ចម្រុះ ទម្ងន់១០០គីឡូក្រាមចូលទន្លេវិញ។

       លោក កែវ សុឃឿន មន្ត្រីសង្កាត់រដ្ឋបាល
ជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក)  ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោក ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល នៅចំណុចអន្លង់ផ្ដៅ ទួលវិហារ ក្នុងភូមិសាស្ត្រ ឃុំស្រឡៅ ស្រុកតាំងគោកខេត្តកំពង់ធំ លទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើ និងដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន០២របាំង
ប្រវែងរ៧០០ម៉ែត្រ ឡុកចំនួន០៦គ្រឿង លប/លូចំនួន១២មាត់ បង្គោលចំនះន២៥០ដើម។


 
                      

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Newsveha - Web Design by Phoeun