រដ្ឋបាលខេត្តកំពង់ធំ អញ្ជើញគម្រប់ខួប១២ឆ្នាំនៃការយាងសោយទិវង្គត(ព្រះបរមរតនកោដ្ឋ) នៅតែឋិតក្នុងក្រអៅបេះដូងប្រជារាស្ត្រ ទោះព្រះអង្គឃ្លាតចាកគ្មានថ្ងៃត្រឡប់

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូវេហាស៍ (www.newsveha.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

រដ្ឋបាលខេត្តកំពង់ធំ អញ្ជើញគម្រប់ខួប១២ឆ្នាំនៃការយាងសោយទិវង្គត(ព្រះបរមរតនកោដ្ឋ) នៅតែឋិតក្នុងក្រអៅបេះដូងប្រជារាស្ត្រ ទោះព្រះអង្គឃ្លាតចាកគ្មានថ្ងៃត្រឡប់

(កំពង់ធំ)÷ ត្បិតវេលាកន្លងទៅ១២ឆ្នាំហើយក្តី ប៉ុន្តែប្រជារាស្ត្រខ្មែរគ្រប់វណ្ណៈនៅតែចងចាំព្រះភក្ត្រ ក៏ដូចជាវីរភាពរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ឥតបំភ្លេចបាន ពិសេសការលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិក្នុងការទាម ទារឯករាជ្យភាពពីបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ដៀប ពីរីប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កងកម្លាំងទាំងបី និងមន្ត្រីរាជការ.ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ(ព្រះបរមរតនកោដ្ឋ)គម្រប់ខួប ១២ឆ្នាំ ស្ថិតនៅសាលាខេត្តកំពង់ធំ។
 
ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា បើរំលឹកត្រឡប់ទៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ជាវេលាដែលប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស ជួបប្រទេះនូវការបាត់បង់ដ៏ធំធេង ខណៈដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ ព្រះអង្គបានយាងសោយទិវង្គត ដោយព្រះជរាពាធ នៅវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា។

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា កត្តាដែលធ្វើឱ្យព្រះបរមរតនកោដ្ឋក្លាយជាវីរក្សត្រដែលទទួលបានក្តីស្រឡាញ់យ៉ាងបរិបូរណ៍ពីប្រជាជនទូទាំងប្រទេស ព្រោះព្រះអង្គមានភាពប៉ិនប្រសប់ក្នុងកិច្ចនយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសបេសកម្មទាមទារឯករាជ្យពីបារាំងដែលបានធ្វើឱ្យកម្ពុជាទទួលបានភាពសុះសាយលើសកលលោក។

ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា ឆ្នាំនេះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងប្រជារាស្ត្រក្នុងទូទាំងប្រទេសនឹងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា(ព្រះបរមរតនកោដ្ឋ)គម្រប់១២ឆ្នាំ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថាដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្ដុង្គឧត្ដម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ អភិវឌ្ឍលើគ្រប់វិស័យ៕

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Newsveha - Web Design by Phoeun