សមត្ថកិច្ចធ្វើការបង្រ្កាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញក្រុមហ៊ុនមហាលាភសម្បត្តិឃាត់ខ្លួនមនុស្សចំនួន៣នាក់

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូវេហាស៍ (www.newsveha.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

កំពង់ធំ=ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនៅតែបន្តសកម្មភាពយ៉ាងសកម្មទោះជាមានការបង្ក្រាបជាបន្តបន្ទាប់យ៉ាងក៏ដោយ..ជាក់ស្ដែងនៅរសៀលថ្ងៃទី7 ខែធ្នូឆ្នាំ 2024វេលាម៉ោង14និង20 នាទីនៅចំណុចហាងកាហ្វេមួយកន្លែងដែលមានម្ចាស់ហាងឈ្មោះអ៊ីឡូ.មានទីតាំងក្បែរផ្សារកំពង់ថ្មស្ថិតនៅភូមិព្រៃត្រាវ.ឃុំបល្ល័ង្ក ស្រុកបារាយណ៍.ខេត្តកំពង់ធំ.ដាក់ឆ្នោត ឡូតូ តាមប្រព័ន្ធអនឡាញរបស់ក្រុមហ៊ុនមហាលាភសម្បត្តិ.សមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបដឹកនាំដោយលោកសុទ្ធ ម៉ារីអភិបាលរងស្រុកបារាយណ៍និងកម្លាំងអធិការនគរបាលស្រុកបារាយណ៍.ប៉ុស្តិ៍រដ្ឋបាលឃុំបល្ល័ង្ក.និងកម្លាំងអាវុធហត្ថស្រុកបារាយណ៍ធ្វើការបង្ក្រាបនិងឃាត់ខ្លួនមនុស្សចំនួន 3 នាក់.ទី១ឈ្មោះ អ៊ី ឡូ ភេទប្រុស.អាយុ.៥៦ឆ្នាំ.(ជាម្ចាស់ផ្ទះ)ភូមិព្រៃតាត្រាវ.ឃុំបល្ល័ង្ក.ស្រុកបារាយណ៍.ខេត្តកំពង់ធំ ទី២ឈ្មោះ.ញ៉ិប សុខណា ភេទស្រី អាយុ ២៦ឆ្នាំ (ភ្នាក់ងារ)ទីលំនៅភូមិចតុលោក.ឃុំបារាយណ៍ទី២ឈ្មោះវិជ្ជរា ភេទស្រី ២១ឆ្នាំ (ភ្នាក់ងារ)មានលំនៅភូមិសំរោង.ឃុំចុងដូង.ស្រុកបារាយណ៍.និងដកសម្ភារ:រួមមាន.ក្បាល.កុំព្យូទ័រចំនួន៣គ្រឿង.ដុំWifi១គ្រឿង..សម្ភារ:យកទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកបារាយណ៍.

ចំណែកមនុស្ស៣នាក់.កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកក៏សាងសុំណុំរឿងនិងបញ្ជូនខ្លួនទៅស្នងការ ដ្ឋាន.នគរបាលខេត្តកំពង់ធំដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ ដោយលោកវ៉ាន់ លាងហេង ទូរទស្សន៌អនទ្បាញ ញូស៌
វេហាស៌

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Newsveha - Web Design by Phoeun