លោក កែវ សុខា នាយសង្កាត់រដ្ឋបាលជលផលសន្ទុកដឹកនាំកម្លាំង ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលនៅតំបន់បឹងរៀម នឹងការរ៉ាវ ក្នុងភូមិសាស្ត្រ ឃុំ កកោះ ស្រុកសន្ទុក

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូវេហាស៍ (www.newsveha.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

លោក កែវ សុខា នាយសង្កាត់រដ្ឋបាលជលផលសន្ទុកដឹកនាំកម្លាំង ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលនៅតំបន់បឹងរៀម នឹងការរ៉ាវ ក្នុងភូមិសាស្ត្រ ឃុំ កកោះ ស្រុកសន្ទុក

(កំពង់ធំ)÷ថ្ងៃទី១០សីហាឆ្នាំ§២០២៤ក្រុមអធិការកិច្ចជលផលនៃសង្កាត់រដ្ឋបាលជលផលសន្ទុក ដោយមានការចូលរួមពីលោក មេភូមិ និងប្រជាការពារភូមិជ័យជំនះ គណៈកម្មការសហគមន៍ស្រះជម្រកត្រីបឹងរៀម ដឹកនាំ ដោយលោក កែវ សុខា នាយសង្កាត់រដ្ឋបាលជលផលសន្ទុក ចុះប្រតិបត្តិការប្រទះឃើញជាក់ស្ដែង កំពង់ប្រព្រឹត្តធ្វើនេសាទដោយប្រើឧបករណ៍នេសាទស្បៃមុង នៅតំបន់បឹងរៀម នឹងការរ៉ាវ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំ កកោះ ស្រុកសន្ទុក ។
    ក្រុមការងារបានធ្វើការរុះរើ និងបំផ្លាញចោលវត្ថុតាងអស់នៅនិងកន្លែងរួមមាន
  – របាំងស្បៃមុង ចំនួន ២ របាំង ឡុក ចំនួន ០៥ គ្រឿង ប្រវែង ៥០០ ម៉ែត្រ
  – លបលូស្បៃមុង ចំនួន ០៥ មាត់
  – បង្គោល  ចំនួន ២០០ ដើម
  – ចាក់លែងកូនត្រីចំរុះ ចំនួន ១៥ គីឡូក្រោម ចូលបឹងធម្មជាតិវិញ។អត្ថបទសង្កាត់រដ្ឋបាលជលផលសន្ទុក-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Newsveha - Web Design by Phoeun