ចោឆ្លងដែនលួចចំម៉ូតូមានGPS ត្រូវសមត្ថកិច្ចខេត្តកំពង់ឆ្នាំងស្ទាក់ចាប់បាន
ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់.ក.ម៉ូតូប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែត្រូវសមត្ថកិច្ចខេត្តកំពង់ឆ្នាំងក្របួចបាន។
ការឃាត់ខ្លួនជនសង្ស័យខាងលើនៅម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូលេខ ៦៧-៦៨ ចំណុចភូមិទឹកល្អក់ ឃុំទឹកហូត ស្រុក
រលាប្អៀរ ក្រោមកិច្ចសហការកម្លាំងកងរាជអាវុធហត្ថស្រុករលាប្អៀរ និងសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈឿន សុភា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ដោយឡែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ម៉ាន់ ថា ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិអូរពី សង្កាត់អូរពី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនសង្ស័យខាងលើធ្វើសកម្មភាពលួចកាច់.ក.ម៉ូតូម៉ាក់ ហុងដា ពណ៌ខ្មៅពាក់ស្លាកលេខ១F៧៥៥១ ពីភូមិ អូរពី សង្កាត់អូរពី ក្រុងព្រះសីហនុ ខេត្ត
ព្រះសីហនុ បើករត់មកកាន់ខេត្តកំពង់ឆ្នាំង ដោយ (ម៉ូតូមានភ្ជាប់GPS) ទេីបសមត្ថកិច្ចស្ទាក់ឃាត់បានតែម្តង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនៃស្នងការនគរបាលេខត្តកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕